ប្រទេសអាល្លឺម៉ង់គ្រោងនឹងលុបចោលវិធានការរឹតបន្តឹងនានាទាក់ទងនឹងជំងឺកូវីដ-១៩ នៅត្រឹមថ្ងៃទី២០ ខែមីនា
ភ្នំពេញ:ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២
ប្រទេសអាល្លឺម៉ង់គ្រោងនឹងលុបចោលវិធានការរឹតបន្តឹងនានាទាក់ទងនឹងជំងឺកូវីដ-១៩ នៅក្នុងខែមីនាខាងមុខនេះ។
សេចក្តីព្រាងឯកសារមួយដែលនឹងត្រូវបានអនុម័តដោយមេដឹកនាំសហព័ន្ធ និងរដ្ឋនៅថ្ងៃពុធស្អែកនេះបាននិយាយថា «វិធានការរឹតបន្តឹងយ៉ាងទូលំទូលាយនៃជីវិតសង្គម វប្បធម៌ និងសេដ្ឋកិច្ច គួរតែត្រូវបានដកចេញជាបណ្តើរៗនៅដើមនិទាឃរដូវនេះនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២»។
ប្រទេសនេះបាន និងកំពុងប្រឈមមុខនឹងមហាបាតុកម្មជាមួយនឹងពលរដ្ឋរាប់ម៉ឺននាក់ដែលដើរតាមដងផ្លូវនានាដោយទាមទារឱ្យមានការដកចេញនូវវិធានការរឹតបន្តឹងនានាប្រឆាំងនឹងជំងឺរាតត្បាត។
បាតុកម្មនេះត្រូវបានធ្វើឡើងនៅទីក្រុង Hamburg និងទីក្រុង Magdeburg ខណៈដែលនៅក្នុងទីក្រុង Thuringia មានទាំងមន្ត្រី និងបាតុករបានរងរបួសចំពេលដែលមានការប៉ះទង្គិចគ្នា៕ (ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ dara
No comments