ផ្សាយពាណិជ្ជកម្ម
<< សូមស្វាគមន៍ គេហទំព័រ ហ្វូណាន់ ប៉ុស្តិ៍ញូស៍​ ធីវីអនឡាញ / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / អាស័យដ្ឋាន ផ្ទះលេខ ៣ការ ភូមិទួលគោកសង្កាត់ទួលសង្កែ១ខណ្ឌឫស្សីកែវ Tele: 093994036 / >>

Breaking News

ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ចុះពិនិត្យទីតាំងដីសម្បទាន ដើម្បីរៀបចំដី និង សាងសង់ផ្ទះជូនអតីតយុទ្ធជន

ដោយ :http://www.funan-postnewstvonline.com/




បាត់ដំបង :ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ នៅថ្ងៃ២កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអាទិត្យ ទី០៣ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធាន និង ជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានចុះពិនិត្យទីតាំងដីសម្បទានចំនួន២០០ហិកតា ដើម្បីរៀបចំដី និងសាងសង់ផ្ទះជូនអតីតយុទ្ធជនចំនួន ១០៤នាក់។

ទីតាំងដីសម្បទានចំនួន២០០ហិកតា ស្ថិតក្នុងឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដែលសមាគមអតីតយុទ្ធជនគ្រោងស្នើសុំរាជរដ្ឋាភិបាល ដើម្បីរៀបចំចុះបញ្ជីដីស្ថិតក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ចំនួន ២ ០០០ហិកតា ទៅ ៣ ០០០ហិកតា ជាដីសម្បទានសង្គមកិច្ច សម្រាប់ចែកជូនអតីតយុទ្ធជន ដែលស្ម័គ្រចិត្តទៅរស់នៅទីនោះ។

នៅថ្ងៃដដែល ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីមក៏បានជួបសំណេះសំណាល និង សួរសុខទុក្ខជាមួយសមាជិកអតីតយុទ្ធជន ជាជនពិការ ប្រភេទ(ក១) និងប្រភេទ(ក២) ចំនួន ៦៧៤ នាក់ របស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបង នៅសាលមហោស្រពស្ទឹងង្កែ ក្រុងបាត់ដំបង ផងដែរ៕ ដោយ ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តបាត់ដំបង) សម្រួលផ្សាយដោយ៖ ធូ កុសល

No comments