ផ្សាយពាណិជ្ជកម្ម
<< សូមស្វាគមន៍ គេហទំព័រ ហ្វូណន ប៉ុស្តិ៍ញូស៍​ ធីវីអនឡាញ / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / អាស័យដ្ឋាន ផ្ទះលេខ ៣ការ ភូមិទួលគោកសង្កាត់ទួលសង្កែ១ខណ្ឌឫស្សីកែវ Tele: 093994036 / >>

Breaking News

ជនរងគ្រោះរស់នៅជាមួយជំងឺអេដស៍៧ឆ្នាំ ប្រមាណ ១០០គ្រួសារទទួលបានអំណោយសប្បុរសជន នៅមន្ទីរពេទ្យបង្អែករការឃុំរការ ស្រុកសង្កែ

ដោយ :http://www.funan-postnewstvonline.com/

 

ប្រជាពលរដ្ឋដែលរស់នៅជាមួយជំងឺអេដស៍ អស់រយៈ កាល៧ឆ្នាំមកហើយ ចំនួន ១០០គ្រួសារ រស់នៅឃុំរការ បានមកទទួលអំណោយមនុស្សធម៌មួយចំនួនពីសប្បុរសជន នៅមន្ទីរពេទ្យបង្អែករការ ឃុំរការ ស្រុកសង្កែ ខេត្តបាត់ដំបង ដើម្បីបន្តជីវិតទៅមុខទៀត កាលពីព្រឹកថ្ងៃទី ០៩ខែកុម្ភៈឆ្នាំ ២០២២។

លោកវេជ្ជបណ្ឌិតស៊ូ សានិត អនុប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានឱ្យដឹងថា អំណោយនេះ គឺជាការចូលរួមចំណែករំលែកការលំបាកបង ប្អូន ដែលកំពុងរស់នៅជាមួយមេរោគអេដស៍ ក្នុងពេលទើប តែទទួលរងផលប៉ះពាល់ដោយកូវីដ-១៩ និងរួម ចំណែក ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការឆ្លើយតបការងារអេដស៍ក្នុងសហគមន៍ តាមរយៈការកៀរគរធនធាន។ 

គិតមកដល់ពេលបច្ចុប្បន្ននេះ បងប្អូនរងគ្រោះនៅឃុំរការ គឺបានរស់នៅជាមួយរោគអេដ ស៍៧ឆ្នាំមកហើយ ក្នុងនាមជាថ្នាក់ដឹកនាំសុខាភិបាល អំពាវ នាវឱ្យបងប្អូនថែទាំសុខភាព លេបថ្នាំឱ្យបានទៀងទាត់ និងទប់ស្កាត់នឹងប៉ះពាល់បច្ចុប្បន្ន គឺជំងឺកូវីដ១៩។

អំណោយផ្ដល់ជូននាពេលនេះ ក្នុងមួយគ្រួសារទទួលបាន ទឹកត្រីខ១យួរ ទឹកស៊ីអ៉ីវ១យួរ ម៉ាស់១ប្រអប់ សាប៊ូ សម្លៀកបំពាក់់ ថវិកា១ម៉ឺនរៀល និងអង្ករ២០គីឡូក្រាម៕

No comments