ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ចាប់ផ្តើមគិតកម្រៃ ពីម៉ោង ៧ព្រឹកនេះ តទៅ ដោយការបង់ប្រាក់នឹងត្រូវធ្វើឡើង តាមចម្ងាយជាក់ស្តែង
រាជធានីភ្នំពេញ៖ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានឲ្យដឹងថា ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ចាប់ផ្តើមគិតកម្រៃ ពីម៉ោង ៧ព្រឹកនេះ តទៅ ដោយការបង់ប្រាក់នឹងត្រូវធ្វើឡើង តាមចម្ងាយជាក់ស្តែង។
ជាឧទាហរណ៍ ចម្ងាយ “ភ្នំពេញ-ក្រុងព្រះសីហនុ “ ត្រូវ បង់ 12$ (បានចុះតម្លៃមកត្រឹម 80%រួច) សម្រាប់យានយន្តដែលត្រូវបង់កម្រៃ Type “A”ខាងក្រោម៖
1. រថយន្តប្រភេទគ្រួសារ 7កៅអី ចុះក្រោម 2. រថយន្តផ្ទុកទំនិញ ក្រោម 2តោន 3. ទោចក្រយានយន្តកម្លាំង ចាប់ពី 500cc ឬ 27kW ឡើង មាន បិត លតាបត្រ (ស្ទីគ័រ) សម្គាល់អនុញ្ញាតដោយក្រសួង។
ដោយឡែក តារាងកម្រៃលម្អិតត្រូវគិតជា គីឡូម៉ែត តាមប្រភេទយានយន្ត ដូចមានក្នុងតារាងជូនភ្ជាប់។ តារាងកម្រៃ ក៏មានបិតនៅតាមផ្ទាំងព័ត៌មាន ច្រកចេញចូលផ្លូវល្បឿនលឿនផងដែរ។ ចំណែកឯ រាល់យានយន្តចូលប្រើប្រាស់ផ្លូវល្បឿនលឿន ត្រូវមាន៖ - ផ្លាកលេខសម្គាល់ យានយន្ត - ត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) មានសុពលភាព - កាតព្វកិច្ចផ្សេងៗតាមច្បាប់ដែលបានកំណត់៕
សម្រួលផ្សាយ៖ដារ៉ា
No comments