ផ្សាយពាណិជ្ជកម្ម
<< សូមស្វាគមន៍ គេហទំព័រ ហ្វូណាន់ ប៉ុស្តិ៍ញូស៍​ ធីវីអនឡាញ / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / អាស័យដ្ឋាន ផ្ទះលេខ ៣ការ ភូមិទួលគោកសង្កាត់ទួលសង្កែ១ខណ្ឌឫស្សីកែវ Tele: 093994036 / >>

Breaking News

រដ្ឋមន្រ្តីសង្គមកិច្ច៖ រាជរដ្ឋាភិបាលកំពុងតែអភិវឌ្ឍន៍លើកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដើម្បីជួយប្រជាពលរដ្ឋក្រីក្រនៅទូទាំងប្រទេស

ដោយ :http://www.funan-postnewstvonline.com/

ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចែករំលែកពីបទពិសោធន៍ និងការងាររបស់ក្រសួងសង្គមកិច្ច អំពីកម្មវិធីឧបត្ថ​ម្ភសាច់ប្រាក់ ដែលបានផ្តល់ជូនដល់គ្រួសារក្រីក្រផង និងប្រជាពលរដ្ឋរស់នៅកៀក​នឹងបន្ទាត់នៃភាពក្រីក្រ។ លោកថា គិតមកដល់ពេលនេះ រាជរដ្ឋាភិបាលបានចំណាយថវិការដ្ឋប្រមាណជិតមួយពាន់លានដុល្លារហើយទៅលើកម្មវិធីឧបត្ថ​ម្ភសាច់ប្រាក់នៅទូទាំងប្រទេស។


ការលើកឡើងរបស់រដ្ឋមន្រ្តីសង្គមកិច្ច បានធ្វើឡើងខណៈលោកបានជួបពិភាក្សាការងារជាមួយ លោក ម៉ាសាហ្គូស ហ្សុលគីហ្វ្លី រដ្ឋមន្រ្តីសង្គមកិច្ច និងអភិវឌ្ឍន៍គ្រួសារនៃសាធារណរដ្ឋសឹង្ហបុរី នៅទីស្តីការក្រសួងសង្គមកិច្ច នាព្រឹកថ្ងៃទី១៤​ ខែតុលា ឆ្នាំ២០២២។


លោកបន្តថា រាជរដ្ឋាភិបាល កាលពីពេលថ្មីៗនេះ បានសម្រេចរៀបចំ និងដាក់ឱ្យដំណើរការ «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា» ដែលជាកម្មវិធីជំនួយសង្គមពិសេសមួយ មានគោលបំណងជួយស្រូបយកសម្ពាធពីការកើនឡើងខ្ពស់ នៃអតិផរណានេះក្នុងមួយគ្រា និងផ្តល់ជូនគ្រួសារ​ប្រជាពលរដ្ឋ​ងាយរងហានិភ័យនៅទូទាំងប្រទេសកម្ពុជា ដែលនឹងត្រូវបានកំណត់អត្តសញ្ញាណច្បាស់លាស់ និងត្រឹមត្រូវ។


លោករដ្ឋមន្រ្តីបានបន្តថា ប្រជាពលរដ្ឋគោលដៅដែលមានជីវភាពទាប និងមានភាពងាយរងគ្រោះ ដែលលក្ខណសម្បត្តិឆ្លើយតបទៅលក្ខខណ្ឌវិនិច្ច័យនៃគ្រួសារ​ប្រជាពលរដ្ឋងាយរងហានិភ័យនៅទូទាំងប្រទេស នឹងទទួលបាន ការវាយតម្លៃ តាមរយៈការធ្វើកិច្ចសម្ភាសន៍តាមទូរសព្ទ និងតាប្លែត ដោយអាជ្ញាធរមូលដ្ឋាន និងមានការ​គាំទ្រពីកម្លាំងស្ម័គ្រចិត្ត ក្រោមការដឹកនាំ និងគ្រប់គ្រងដោយក្រសួងផែនការ និងដោយមានការសម្របសម្រួល ពីក្រុមប្រឹក្សាជាតិគាំពារសង្គម។


លោក ម៉ាសាហ្គូស ហ្សុលគីហ្វ្លី រដ្ឋមន្រ្តីសង្គមកិច្ច និងអភិវឌ្ឍន៍គ្រួសារនៃសាធារណរដ្ឋសឹង្ហបុរី បានសម្តែងការសប្បាយចិត្ត​ដែលបានជួបពិភាក្សាការងារជាមួយលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច ដើម្បីចែករំលែកការងារ លើការអភិវឌ្ឍ និងជួយដល់ជនក្រីក្រ និងប្រជាពលរដ្ឋរស់នៅកៀក​នឹងបន្ទាត់នៃភាពក្រីក្រ។


រដ្ឋមន្រ្តីសង្គមកិច្ច និងអភិវឌ្ឍន៍គ្រួសារនៃសាធារណរដ្ឋសឹង្ហបុរី បានលើកឡើងថា នៅសឹង្ហបុរី ក៏មានប្រជាពលរដ្ឋក្រីក្រ និងរស់នៅកៀកនឹងបន្ទាត់នៃភាពក្រីក្រដូចបណ្តាប្រទេសដទៃទៀតដែរ ប៉ុន្តែលោកមិនទុកឲ្យ ប្រជាពលរដ្ឋគោលដៅទាំងនោះ​ដើរមករកលោកឡើយ គឺលោកជាអ្នកដើរទៅរកប្រជាពលរដ្ឋគោលដៅទាំងនោះ ដើម្បីដោះស្រាយបញ្ហា និងជួយតាមភាពជាក់ស្តែង។


គួរបញ្ជាក់ថា សេចក្តីប្រកាសរបស់រាជរដ្ឋាភិបាលកម្ពុជាកាលពីពេលថ្មីៗនេះ បានបញ្ជាក់ដែរថា ភាពងាយរងគ្រោះនៃ «គ្រួសារប្រជាពលរដ្ឋងាយរងហានិភ័យ» ត្រូវបានកំណត់ដោយផ្តោតលើ​គ្រួសា ​ដែលរស់នៅកៀក​នឹងបន្ទាត់នៃភាពក្រីក្រ ដោយមានរួមបញ្ចូលនៅក្នុងគ្រួសារនោះ នូវជនទាំងឡាយ ដូចតទៅ៖ ជនមានពិការភាព, កុមារអាយុក្រោម ២ឆ្នាំ, ជនចាស់ជរាមានអាយុចាប់ពី ៦០ឆ្នាំឡើង, ស្ត្រីជាមេគ្រួសារ និងរស់នៅដោយគ្មានស្វាមី, គ្រួសារដែលមានសមាជិកសុទ្ធសឹងជាកុមារ និងមនុស្សចាស់ជរា (មិនមានសមាជិកគ្រួសារអាយុពី ១៩-៥៩ ឆ្នាំ)។


កម្រិតប្រាក់ឧបត្ថម្ភ, យន្តការ, នីតិវិធី, និងកាលបរិច្ឆេទនៃការដាក់ឱ្យដំណើរការកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ នឹងត្រូវកំណត់ដោយសេចក្តី​សម្រេចរបស់ប្រធានក្រុមប្រឹក្សា​ជាតិគាំពារសង្គម នាពេលក្រោយ៕

No comments