ផ្សាយពាណិជ្ជកម្ម
<< សូមស្វាគមន៍ គេហទំព័រ ហ្វូណាន់ ប៉ុស្តិ៍ញូស៍​ ធីវីអនឡាញ / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / អាស័យដ្ឋាន ផ្ទះលេខ ៣ការ ភូមិទួលគោកសង្កាត់ទួលសង្កែ១ខណ្ឌឫស្សីកែវ Tele: 093994036 / >>

Breaking News

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-សាធារណរដ្ឋកូរ៉េ នឹងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគីដ៏ល្អ

ដោយ :http://www.funan-postnewstvonline.com/


ភ្នំពេញ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសាទរចំពោះសមិទ្ធផលដែលសម្រេចបានក្នុងអាណត្តិរបស់ឯកឧត្ដមឯកអគ្គរដ្ឋទូត ប៉ាក ហឹងឃ្យង (PARK Heung-kyeong) ជាពិសេស កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលបានចូលជាធរមាន កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំនេះ ដោយលើកឡើងពីការរំពឹងទុកដ៏មុតមាំរប ស់ឯកឧត្ដមថា កិច្ចព្រមព្រៀងនេះ នឹងពង្រឹងបន្ថែមទៀតនូវ
កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគីដ៏ល្អនាពេលបច្ចុប្បន្ន ជាពិសេស លើវិស័យពាណិជ្ជកម្ម និងការវិនិយោគ។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានលើកសរសើរចំពោះការរួមចំណែករបស់ឯកឧត្ដមឯ កអគ្គរដ្ឋទូត នៅក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិទាំងពីរផងដែរ។ ការលើកឡើងទាំងនេះ ត្រូវបានធ្វើឡើងក្នុងអំឡុងពេលនៃការចូលជួបសម្តែងការគួរសម និងជម្រាបលារបស់ឯកឧត្ដមឯកអគ្គរដ្ឋទូត នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២ ០ ២ ២ ។

 ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកឧត្តមឯកអគ្គរដ្ឋទូត ប៉ាក ហឹងឃ្យង បានរំលឹកពីការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់នៅក្នុងឆ្នាំនេះ ដែលក្នុងនោះរួមមាន ដំណើរទស្សនកិច្ចរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែកុម្ភៈ និងសម្តេចវិបុ លសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា កាលពីខែមេសា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមប្រធានាធិបតី YOON Suk Yeol ដើម្បីចូលរួមកិច្ចប្រជុំកំពូលពាក់ព័ន្ធអាស៊ាន កាលពីខែវិច្ឆិកាកន្លងមក នៅរាជធានីភ្នំពេញ ក៏ដូចជាដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីផ្ទាល់ កាលពីខែកញ្ញាឆ្នាំមុន ដែលក្នុងឱកាសនោះ ឯកឧត្តមបានធ្វើជា សហប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-សាធារណរដ្ឋកូរ៉េ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងនូវអំណរគុណយ៉ាងស្ម័គ្រស្មោះចំ ពោះជំនួយដែលផ្តល់ដល់កម្ពុជាដោយរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ក្នុងការអភិវឌ្ឍសង្គ ម-សេដ្ឋកិច្ច និងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បា នលើកឡើងដោយក្តីរីករាយអំពីកិច្ចសហប្រតិបត្តិការល្អលើវិស័យសេដ្ឋកិច្ច ការកើនឡើ ងដ៏គួរឱ្យកត់សម្គាល់នៃពាណិជ្ជកម្មទ្វេភាគី លំហូរនៃការវិនិយោគរបស់សាធារណរដ្ឋកូរ៉េមកកាន់កម្ពុជា វត្តមានរបស់ក្រុមហ៊ុនកូរ៉េល្បីៗជាច្រើននៅកម្ពុជា ការកើនឡើងនៃការនាំចេញផ្លែស្វាយរបស់កម្ពុជាទៅកាន់សាធារណរដ្ឋកូរ៉េ និងជំនួយរបស់កូរ៉េក្នុងវិស័យសុខាភិបាល។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ពីជំហររបស់កម្ពុជាលើបញ្ហាតំ បន់ និងអន្តរជាតិមួយចំនួន ជាពិសេសលើវិបត្តិនៅមីយ៉ាន់ម៉ា និងស្ថានការណ៍នៅក្នុងឧប ទ្វីបកូរ៉េ។ ឯកឧត្ដមឯកអគ្គរដ្ឋទូត ប៉ាក ហឹងឃ្យង បានអបអរសាទរចំពោះការធ្វើជាប្រធា នអាស៊ានប្រកបដោយជោគជ័យរបស់កម្ពុជា និងបានកោតសរសើរចំពោះការដឹកនាំ និងការរៀបចំរបស់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះ និងជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្ដីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ក៏ដូចជាកិច្ចប្រជុំ កំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

ឯកឧត្ដមឯកអគ្គរដ្ឋទូត ក៏បានកោតសរសើរផងដែរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក្នុងឋានៈជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការគាំទ្រ និងកិច្ចសហប្រតិបត្តិការរបស់សាធារណរដ្ឋកូរ៉េ ក្នុងអំឡុងពេលពេញមួយឆ្នាំនៃការធ្វើជាប្រធាន អាស៊ានរបស់កម្ពុជា៕ ដោយ៖ គង់ ​សិរីរ័ត្ន, ប្រភព៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

No comments