ផ្សាយពាណិជ្ជកម្ម
<< សូមស្វាគមន៍ គេហទំព័រ ហ្វូណាន់ ប៉ុស្តិ៍ញូស៍​ ធីវីអនឡាញ / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / អាស័យដ្ឋាន ផ្ទះលេខ ៣ការ ភូមិទួលគោកសង្កាត់ទួលសង្កែ១ខណ្ឌឫស្សីកែវ Tele: 093994036 / >>

Breaking News

សម្ដេចពិជ័យសេនា ទៀ បាញ់៖ កម្ពុជាមានមោទកភាពដែលបានបញ្ចូលកីឡា​អុកចត្រង្គ​ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២

ដោយ :http://www.funan-postnewstvonline.com/

ភ្នំពេញ :ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជា​ប្រធានគណៈ​កម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ាន​ប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) បានបញ្ជាក់ថា នេះហើយជា​មោទកភាពខ្លាំងណាស់ដែលព្រះរាជាណាចក្រកម្ពុជាបានបញ្ចូល

ប្រភេទកីឡាអុកចត្រង្គ និងរៀបចំការប្រកួតកីឡាបានយ៉ាងរលូន។ ការគូសបញ្ជាក់របស់សម្ដេចពិជ័យសេនានេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបំពាក់មេដាយជូនកីឡាករ កីឡាការិនីជ័យលាភី កីឡាអុកចត្រង្គ នាល្ងាចថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ នៅសាលដំបូលទូក​នៃសាកល​វិទ្យាល័យភូមិន្ទភ្នំពេញ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា៖ «នេះសុទ្ធសឹងជារឿងមួយដែលកម្ពុជា​មានបំណងប្រាថ្នាដ៏ធំធេងណាស់ ដើម្បីធ្វើឱ្យវិស័យកីឡាអុកចត្រង្គមានការរីកចម្រើន ដោយ​សារតែជាលើកដំបូងដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ និងបានរៀបចំការប្រកួតអុក​ចត្រ​ង្គនេះ»។ សម្ដេចពិជ័យសេនាបានថ្លែងបញ្ជាក់ថា ចាប់ពីពេលនេះទៅសមាគម​ក្នុង​កីឡាអាស៊ីអាគ្នេយ៍នេះ បានបញ្ចូលកីឡាអុកចត្រង្គនេះទៅក្នុងធម្មនុញ្ញទៅហើយ ដោយ​មាន​ការចាត់បញ្ជូនកីឡាករចូលរួមការប្រកួតនៅគ្រប់ទិសទីទាំងអស់ ពេលដែលស៊ីហ្គេម​បានបំពេញ ឬធ្វើការងារនេះ។ សម្ដេចពិជ័យសេនាបានបន្ដថា ដូច្នេះកិច្ចការនេះគឺជា​មោទ​កភាពមួយដែលកម្ពុជាបានបញ្ចូលកីឡាអុកចត្រង្គនេះ ក្នុងតំបន់របស់យើងរួចជា​ស្រេច​ហើយនៅពេលនេះ។

​សម្ដេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា បំណងប្រាថ្នាធំបំផុត​របស់​កម្ពុជា គឺធ្វើយ៉ាងម៉េច ក្នុងនាមជាម្ចាស់ផ្ទះ បដិសណ្ឋារកិច្ចដល់ប្រតិភូកីឡា កីឡាករ កីឡា​ការិនី និងប្រតិភូទាំងឡាយ ដែលមកចូលរួមនេះ ទទួលបានភាពកក់ក្ដៅ និងឃើញច្បាស់​ពី​គុណតម្លៃនៃសន្តិភាព ដែលធ្វើឱ្យប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជាអាចចាត់ចែង និងធ្វើការងារធំៗជាច្រើនរហូតមកដល់ពេលនេះ កម្ពុជាអាចរៀបចំព្រឹត្តិការណ៍ស៊ី​ហ្គេម​លើក​ទី៣២នេះ។

ដោយឡែក អ្នកសារព័ត៌មានបរទេស ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២នេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជាដែល​បាន​រៀបចំ យកចិត្តទុកដាក់ និងផ្តល់ការទទួលយ៉ាងកក់ក្ដៅ៕ ដោយ៖ ទេស ច័ន្ទសុធារី, រូបថត៖ ស៊ិន សារ៉េតសម្រួលដោយ:ដារ៉ា

No comments