ផ្សាយពាណិជ្ជកម្ម
<< សូមស្វាគមន៍ គេហទំព័រ ហ្វូណាន់ ប៉ុស្តិ៍ញូស៍​ ធីវីអនឡាញ / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / អាស័យដ្ឋាន ផ្ទះលេខ ៣ការ ភូមិទួលគោកសង្កាត់ទួលសង្កែ១ខណ្ឌឫស្សីកែវ Tele: 093994036 / >>

Breaking News

អង្គការ ESCពីបារាំងបន្តមកពិនិត្យសុខភាព និងផ្ដល់ឧបករណ៍ជំនួយការស្ដាប់ជូនកុមារគថ្លង់កម្ពុជា

ដោយ :http://www.funan-postnewstvonline.com/


អង្គការ ESCពីបារាំងបន្តមកពិនិត្យសុខភាព និងផ្ដល់ឧបករណ៍ជំនួយការស្ដាប់ជូនកុមារគថ្លង់កម្ពុជា

ភ្នំពេញ៖ អង្គការ ESCមកពីប្រទេសបារាំង បានចាប់ផ្ដើមបេសកកម្មការងារ ជួយថែទាំពិនិត្យសុខភាពសុខភាព និងផ្ដល់ឧបករណ៍ជំនួយការស្ដាប់ ដល់កុមារគថ្លង់នៅកម្ពុជា ជាថ្មីក្រោយខកខានរយៈពេលពីរឆ្នាំ ដោយសារបញ្ហាកូវីដ-១៩។ បេសកកម្មនេះ គឺគ្របដណ្ដប់សម្រាប់សាលាអប់រំពិសេសទាំង ៥ នៅកម្ពុជា។

អង្គការ ESC ក្រោមការដឹកនាំរបស់លោក ហ្សង់ប៉ូល Jean Paul ជាស្ថាបនិក បានដឹកនាំក្រុមការងារ មកពិនិត្យសុខភាពត្រចៀក ក៏ដូចជាផ្ដល់ឧបករណ៍ជំនួយការស្ដាប់ ជូនកុមារគថ្លង់ នៅសាលាអប់​រំពិសេសទាំង ៥នៅកម្ពុជា។ ជាក់ស្ដែងនៅថ្ងៃទី ៧ ខែមិថុនា ក្រុមការងារនៃអង្គការ ESC ដែល​មកពីប្រទេសបារាំងនេះ កំពុងបំពេញបេសកកម្មការងាររបស់ខ្លួន ជូនសិស្សជាង ១០០នាក់ នៅទីតាំងវិទ្យាល័យអប់រំពិសេសច្បារអំពៅ ទៅតាមតម្រូវការចាក់ស្ដែង។

លោក ហ្សង់ប៉ូល Jean Paul លើកឡើងថា លោកបានចាប់ផ្ដើមការងារជួយកុមារគថ្លង់នៅកម្ពុជា តាំងពីឆ្នាំ ២០០១ មកម្ល៉េះ ហើយក៏បានជួយដល់កុមារកម្ពុជាជាច្រើនផងដែរ។ លោកបន្តថា ក្រៅការ​ផ្ដល់ជូននូវឧបករណ៍ជំនួយការស្ដាប់នេះ ​បេសកកម្មរបស់អង្គការក៏ផ្ដោតលើការបណ្ដុះបណ្ដាល​គ្រូ​បង្រៀននៅសាលាអប់រំពិសេសផងដែរ។

បច្ចុប្បន្ននេះ សម្រាប់វិទ្យាល័យអប់រំពិសេសច្បារអំពៅ គឺមានសិស្សជាកុមារគថ្លង់ចំនួន ១២១នាក់ កំពុងសិក្សា និងមានមួយចំនួន គឺស្នាក់នៅក្នុងទីតាំងសាលាដោយផ្ទាល់។ កុមារទាំងអស់ សុទ្ធ​តែទទួលបានការត្រួតពិនិត្យ ក៏ដូចជា​និងអាចទទួលបានឧបករណ៍ជំនួយការស្ដាប់ទៅតាម​ស្ថានភាព​ជាក់ស្ដែង ដោយកុមារខ្លះត្រូវប្រើប្រាស់ឧបករណ៍ជំនួយការស្ដាប់ទាំងសងខាង រីឯកុមារខ្លះ​ត្រូវការ​តែ​ម្ខាង រឺក៏ពុំត្រូវការ។

លោក ម៉ែន សុវណ្ណ ជានាយកវិទ្យាល័យអប់រំពិសេសច្បារអំពៅ ក៏លើកឡើងជាការអរគុណចំពោះ​សកម្មភាព​របស់អង្គការ ESC ។ លោក បន្តថា ជំនួយទាំងនេះ គឺពិតជាបានជួយដល់កុមារគថ្លង់ ខណៈដែលសាលាពុំទាន់មានលទ្ធភាពគ្រប់គ្រាន់នៅឡើយ។

សព្វថ្ងៃនេះវិទ្យាល័យអប់រំពិសេសច្បារអំពៅ ​ក្រៅពីការផ្ដល់ការសិក្សាពិសេសជូនកុមារ គថ្លង់ តាមរយៈភាសាកាយវិការ សាលាក៏ផ្ដល់ជូនការស្នាក់នៅ​ អាហារជូនកុមារដោយពុំគិតថ្លៃផងដែរ។ សាលាអប់រំពិសេសដើមឡើយ ​គឺបង្កើតឡើងដោយបណ្ដាអង្គការ តែបច្ចុប្បន្នបានប្រែមកជា​សាលារបស់រដ្ឋ និងផ្ដល់ក្របខណ្ឌជូនគ្រូបង្រៀនផងដែរ៕ អត្ថបទ៖ គឹមហុក 

No comments