ផ្សាយពាណិជ្ជកម្ម
<< សូមស្វាគមន៍ គេហទំព័រ ហ្វូណន ប៉ុស្តិ៍ញូស៍​ ធីវីអនឡាញ / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / អាស័យដ្ឋាន ផ្ទះលេខ ៣ការ ភូមិទួលគោកសង្កាត់ទួលសង្កែ១ខណ្ឌឫស្សីកែវ Tele: 093994036 / >>

Breaking News

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំលើក ឡើងថា ការពង្រឹងបាននូវសុខភាពសិក្សាគឺជាផ្នែកមួយជួយពង្រឹងបាននូវគុណភាពអប់រំឱ្យរីកចម្រើន

ដោយ :http://www.funan-postnewstvonline.com/

លោកជំទាវ បណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ការពង្រឹងបាននូវសុខភាពសិក្សាគឺជាផ្នែកមួយជួយពង្រឹងបាននូវគុណភាពអប់រំឱ្យរីកចម្រើននាំឱ្យការអភិវឌ្ឍប្រទេសជាតិទៅមុខបានលឿនដោយចីរភាព។

លោកជំទាវថ្លែងបែបនេះ ក្នុងឱកាសបើកសិក្ខាសាលាផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន បារីអេឡិចត្រូ និក មេរោគអេដស៍និងគ្រោះនៃគ្រឿងញៀនជាមួយសិស្សានុសិស្សលោកគ្រូ អ្នកគ្រូ អាជ្ញាធរមូលដ្ឋាន ចំនួន២៥៨នាក់នៅខេត្តពោធិសាត់នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣។

ជាមួយគ្នានោះដែរ លោកជំទាវបណ្ឌិតសឿ សុជាតា បានបន្ថែមថា ក្រោមម្លប់សន្តិភាពដ៏ត្រជាក់ត្រជុំ នៃរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោហ៊ុន សែន ប្រទេសកម្ពុជាមានសុខសន្តិភាព និងអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះវិស័យអប់រំជាវិស័យអាទិភាពបណ្តុះបណ្តាលធន ធានមនុស្សសម្រាប់បង្កើនល្បឿនកសាងជាតិឆ្នាំ២០៣០ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ និង ២០៥០ក្លាយជាប្រទេសមានចំណូលខ្ពស់ ហើយការពង្រឹងបាននូវសុខភាពសិក្សាគឺជាផ្នែកមួយជួយពង្រឹងបាននូវគុណភាពអប់រំ និងការអភិវឌ្ឍប្រទេសជាតិបានលឿន។

ក្នុងឱកាសនោះ ទាំងលោកវេជ្ជបណ្ឌិត ហោ ប៊ុនឡេង អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធជំងឺអេដស៍និងឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សុទ្ធតែបានចាត់ទុកថាបញ្ហាគ្រឿងញៀន បារីអេឡិកត្រូនិក បញ្ហាជំងឺអេដស៍ និងគ្រោះថ្នាក់ចរាចរណ៍ ជាបញ្ហារួមរបស់យើងទាំងអស់តម្រូវឱ្យយើងទាំងអស់គ្នាត្រូវតែចូលរួមសកម្ម ភាពដើម្បីប្រយុទ្ធប្រឆាំងការពារខ្លួន ក្រុមគ្រួសារ អ្នកដទៃកុំឱ្យមានបញ្ហា និងរាយការណ៍ សហការគ្នាដើម្បីរកការអន្តរាគមន៍ជួយទាន់ពេលវេលា៕


No comments