ផ្សាយពាណិជ្ជកម្ម
<< សូមស្វាគមន៍ គេហទំព័រ ហ្វូណាន់ ប៉ុស្តិ៍ញូស៍​ ធីវីអនឡាញ / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / អាស័យដ្ឋាន ផ្ទះលេខ ៣ការ ភូមិទួលគោកសង្កាត់ទួលសង្កែ១ខណ្ឌឫស្សីកែវ Tele: 093994036 / >>

Breaking News

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញអបអរសាទរខួប២៥ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន

ដោយ :http://www.funan-postnewstvonline.com/

(ភ្នំពេញ)៖ នៅថ្ងៃសុក្រ ២រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញ​ជាអធិបតីក្នុងពិធីអបអរសាទរខួប ២៥ឆ្នាំនៃការបញ្ចប់សង្គ្រាមស៊ីវិលនៅ​កម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ-ឈ្នះ និងខួប៥ឆ្នាំ​នៃការកសាងវិមានឈ្នះ-ឈ្នះ។

ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចរៀបចំប្រារព្ធខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យ​នៃ នយោ​បាយឈ្នះ-ឈ្នះ (២៩ ធ្នូ ១៩៩៨ - ២៩ ធ្នូ ២០២៣) និងខួប៥ឆ្នាំ នៃ ការកសាងវិមានឈ្នះ-ឈ្នះ (២៩ ធ្នូ ២០១៨ - ២៩ ធ្នូ ២០២៣) នៅទីតាំ​ង​វិមានឈ្នះ-ឈ្នះ រយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ រហូតដល់​ពិធី​ឆ្លងឆ្នាំសកលឆ្នាំ២០២៤។

ខាងក្រោមនេះជាប្រសាសន៍សំខាន់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញអបអរសាទរខួប២៥ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពិធីអបអរសាទរខួប នៃការបិទបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តន៍ដោយជោគជ័យនូវនយោបាយឈ្នះ-ឈ្នះ គឺជាកម្មវិធីដ៏មានអត្ថន័យជាប្រវត្តិសាស្ត្រមិនអាចកាត់ថ្លៃបាន។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការសាងសង់វិមាននយោបាយឈ្នះ-ឈ្នះ គឺជាការតម្កល់ទុកនូវតឹកតាងដ៏មានតម្លៃជាប្រវត្តិសាស្ត្រ និងសម្រាប់មនុស្សខ្មែរជំនាន់ក្រោយ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការកសាងវិមាននយោបាយឈ្នះ-ឈ្នះ ត្រូវបានគិតគូរម៉ត់ចត់ និងពុះពារខ្លាំងណាស់។ បើគ្មានការប្តេជ្ញាចិត្តខ្ពស់ មិនអាចសាងសង់វិមាននេះបាននោះឡើយ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិមាននយោបាយឈ្នះ-ឈ្នះ បានរំលេចព្រឹត្តិការណ៍នៅកម្ពុជា ពីដំណាក់កាលរីកចម្រើន មកហិនហោច ហើយឆ្ពោះមកកាន់ការរីកចម្រើនជាថ្មី។

* សម្តេធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នយោបាយឈ្នះ-ឈ្នះ មិនអាចសម្រេចទៅបាននោះឡើយ បើគ្មានប្រតិបត្តិករដ៏ស្មោះត្រង់ចូលរួមជាមួយសម្តេចតេជោទេនោះ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ត្រឹមកម្លាំងមួយកងពល អាចដុតបញ្ឆេះភ្លើងសង្គ្រាម។ ប៉ុន្តែការពន្លត់សង្គ្រាមត្រូវមានការចូលរួមពីគ្រប់ភាគី។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិមាននយោបាយឈ្នះ-ឈ្នះ ជានិមិត្តរូបខ្មែរទាំងអស់ និងជានិមិត្តរូបនៃសុខសន្តិភាព។ ដូច្នេះវិមាននេះសង់ឡើងដើម្បីខ្មែរទាំងអស់គ្នា។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការចងក្រងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងដំណើររបស់កម្ពុជាមានសារៈសំខាន់ណាស់ សម្រាប់ការធ្វើដំណើររបស់កម្ពុជា។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រុមការងារវិមាននយោបាយឈ្នះ-ឈ្នះ បន្តឆ្លាក់រាល់ព្រឹត្តិការណ៍ និងសមិទ្ធផលរបស់កម្ពុជាជាបន្តទៀត នៅវិមាននយោបាយឈ្នះ-ឈ្នះ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការធានា៣យ៉ាង ជាស្នូលនៃការអនុវត្តន៍បានជោគជ័យនូវនយោបាយឈ្នះ-ឈ្នះ រួមមាន៖ ១) ធានាអាយុជីវិត និងរូបកាយ, ២) ធានាអាជីព និងមុខរបរ និង៣) ធានាកម្មសិទ្ធិទ្រព្យសម្បត្តិ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ធាតុសំខាន់ដែលនាំឱ្យការអនុវត្តន៍នយោបាយឈ្នះ-ឈ្នះ បានជោគជ័យ គឺទំនុកចិត្ត។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការជឿទុកចិត្តនោះ គឺជឿទុកចិត្តសម្តេចតេជោ និងមួយទៀតកងទ័ពខ្មែរក្រហមជឿទុកចិត្តលើការសម្រេចចិត្តរបស់ខ្លួន។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើសិនជាសង្គ្រាមនៅកម្ពុជាមិនបញ្ចប់ទេនោះ តើមានមនុស្សប៉ុន្មាននាក់ទៀត ត្រូវស្លាប់។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើសិនសង្គ្រាមមិនបញ្ចប់ទេនោះ កម្ពុជាមិនអាចបោសសំអាតមីនអស់ពីក្នុងដីនោះឡើយ ហើយនឹងបន្តកើនឡើង។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបញ្ចប់សង្គ្រាម បានធ្វើឱ្យកម្ពុជាមានឱកាសអភិវឌ្ឍន៍ រួមទាំងតំបន់អតីតសមរភូមិសង្គ្រាមផងដែរ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបញ្ចប់សង្គ្រាម បានរួមចំណែកដល់ការរក្សាស្ថេរភាពតំបន់។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបញ្ចប់សង្គ្រាមនាំមកនូវការ​បង្រួប​បង្រួម​ជាតិ ប្រមូលផ្តុំកម្លាំង និងបញ្ញាញាណ ដើម្បីកសាងជាតិ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបិទបញ្ចប់សង្គ្រាមបង្កជម្រើស បង្កើតឱកាសដល់មនុស្សជំនាន់ក្រោយរាប់ជំនាន់បន្ថែមទៀត។ នេះជាប្រយោជន៍ដ៏ធំ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យបន្តសិក្សាស្រាវជ្រាវពាក់ព័ន្ធដំណើរនៃការស្វែងរកសុខសន្តិភាព និងការបិទបញ្ចប់សង្គ្រាមនៅកម្ពុជា។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យបន្តផ្សព្វផ្សាយខ្លឹមសារគោលនយោបាយឈ្នះ-ឈ្នះ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យបន្តសាងសង់វិមានឈ្នះឈ្នះ និងរៀបចំតំបន់ប្រវត្តិសាស្ត្រយោធា នៅតាមតំបន់សំខាន់ៗ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យបន្តរកថវិកាកសាងសំណង់ពាក់ព័ន្ធវិមាននយោបាយឈ្នះ-ឈ្នះ និងសំណង់ផ្សេងៗទៀត។

No comments