សម្តេចតេជោ ហ៊ុន សែន និងអនុប្រធានគណៈកម្មការយោធាមជ្ឈឹមចិន ជួបពិភាក្សាការងា
(ចិន, ហៃណាន)៖ នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានជួបពិភាក្សាការងារទ្វេភាគីជាមួយនាយឧត្តមសេនីយ៍ ហឺ វ័យទុង សមាជិកការិយាល័យនយោបាយមជ្ឈឹមបក្ស និងជាអនុប្រធានទី២ នៃគណៈកម្មការយោធាមជ្ឈឹមបក្ស នៅក្រុងបូអាវ ខេត្តហៃណាន ប្រទេសចិន។
ក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន និងនាយឧត្តមសេនីយ៍ ហឺ វ័យទុង បានជជែកពិភាក្សាទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាល ការផ្លាស់ប្តូរព័ត៌មាន ការចែករំលែកបទពិសោធន៍ និងការដោះមីន។
សម្តេចតេជោ ហ៊ុន សែន និងនាយឧត្តមសេនីយ៍ អនុប្រធានគណៈកម្មការយោធាមជ្ឈឹមចិន បានបង្ហាញការពេញចិត្តចំពោះការរីកចំរើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការណ៍លើគ្រប់វិស័យរវាងកម្ពុជា និងចិន៕
No comments