ក្រសួងពាណិជ្ជកម្ម រៀបចំកម្មវិធីអបអរសាទរទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២៤ ក្រោមមូលបទ "ការកសាងអនាគតរួមគ្នាជាមួយនវានុវត្តន៍ និងគំនិតច្នៃប្រឌិត
ក្រសួងពាណិជ្ជកម្ម រៀបចំកម្មវិធីអបអរសាទរទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២៤ ក្រោមមូលបទ "ការកសាងអនាគតរួមគ្នាជាមួយនវានុវត្តន៍ និងគំនិតច្នៃប្រឌិត
ក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤នេះ បានរៀបចំកម្មវិធីអបអរសាទរទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២៤ ក្រោមមូលបទ "ការកសាងអនាគតរួមគ្នាជាមួយនវានុវត្តន៍ និងគំនិតច្នៃប្រឌិត" ក្នុងគោលបំណងបង្កើនការផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីសារៈសំខាន់ និងផលប្រយោជន៍នៃ ការប្រើប្រាស់កម្មសិទ្ធិបញ្ញា សម្រាប់សហគ្រិន និងអ្នកសិក្សាស្រាវជ្រាវ ក្នុងការជំរុញនិងបង្កើតតម្លៃបន្ថែមលើ ធុរកិច្ច បង្កើតផលិតផលថ្មី និងការអភិវឌ្ឍបច្ចេកវិទ្យា ព្រមទាំងបំផុសស្មារតីប្រជាពលរដ្ឋគ្រប់រូបឱ្យចូលរួម លើកកម្ពស់កិច្ចការពារកម្មសិទ្ធិបញ្ញា សំដៅបង្កើនភាពប្រកួតប្រជែង នវានុវត្តន៍ និងសុខុមាលភាពអ្នកប្រើប្រាស់ ដោយអនុលោមតាមច្បាប់ជាធរមាន។
កម្មវិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម , ឯកឧត្តម ហែម វណ្ឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងមានការអញ្ជើញចូលរួមពីតំណាងស្ថានទូតអូស្រ្តាលី ថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ និងភ្ញៀវកិត្តយសជាច្រើនរូបផ្សេងទៀត។
No comments