ផ្សាយពាណិជ្ជកម្ម
<< សូមស្វាគមន៍ គេហទំព័រ ហ្វូណាន់ ប៉ុស្តិ៍ញូស៍​ ធីវីអនឡាញ / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / អាស័យដ្ឋាន ផ្ទះលេខ ៣ការ ភូមិទួលគោកសង្កាត់ទួលសង្កែ១ខណ្ឌឫស្សីកែវ Tele: 093994036 / >>

Breaking News

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នជំនាញនីតិវិធីស្រាវជ្រាវ និងបង្ក្រាបបទល្មើសសេដ្ឋកិច្ច

ដោយ :http://www.funan-postnewstvonline.com/
ព្រៃវែង៖ នៅរសៀលថ្ងៃពុធ ១ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី ៨ ខែ ឧសភា ឆ្នាំ ២០២៤ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង និងលោកឧត្តមសេនីយ៍ទោ ឡុង ស្រេង អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានអញ្ជើញជាគណៈធិបតីក្នុងពិធីបិទវគ្គបំប៉នជំនាញ ស្តីពីនីតិវិធីស្រាវជ្រាវ និងបង្រ្កាបបទល្មើសសេដ្ឋកិច្ច នៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ។

គួរបញ្ជាក់ថា ពិធីបិទវគ្គបំប៉នជំនាញនីតីវីធីស្រាវជ្រាវ និងបង្រ្កាបបទល្មើសសេដ្ឋកិច្ចនេះ លោកឧត្តមសេនីយ៍ទោ គណៈធិបតី បានប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនដល់សិក្ខាកាមទាំង ៥៣នាក់ ផងដែរ និងបានធ្វើការណែនាំក្រើនរំលឹកដល់មន្ត្រីនគរបាលជំនាញដែលទើបបញ្ចប់វគ្គបណ្ដុះបណ្ដាលទាំងអស់ ត្រូវពង្រឹងសមត្ថភាពនគរបាលជំនាញ យកចំណេះទៅអនុវត្តការងារឲ្យបានល្អ ៕

No comments