ផ្សាយពាណិជ្ជកម្ម
<< សូមស្វាគមន៍ គេហទំព័រ ហ្វូណាន់ ប៉ុស្តិ៍ញូស៍​ ធីវីអនឡាញ / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / អាស័យដ្ឋាន ផ្ទះលេខ ៣ការ ភូមិទួលគោកសង្កាត់ទួលសង្កែ១ខណ្ឌឫស្សីកែវ Tele: 093994036 / >>

Breaking News

រដ្ឋមន្រ្តីការពារជាតិអាមេរិក បំពេញទស្សនកិច្ចផ្លូវកា រនិងជាប្រវត្តិសាស្រ្តមកកម្ពុជាជាលើកដំបូង នាថ្ងៃនេះ

ដោយ :http://www.funan-postnewstvonline.com/
រដ្ឋមន្រ្តីការពារជាតិអាមេរិក បំពេញទស្សនកិច្ចផ្លូវកា រនិងជាប្រវត្តិសាស្រ្តមកកម្ពុជាជាលើកដំបូង នាថ្ងៃនេះ

រដ្ឋមន្រ្តីការពារជាតិអាមេរិក បំពេញទស្សនកិច្ចផ្លូវកា រនិងជាប្រវត្តិសាស្រ្តមកកម្ពុជាជាលើកដំបូង នាថ្ងៃនេះ លោក ឡយ អូស្ទីន Lioyd Austin រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិក នៅវេលាម៉ោង ៩ព្រឹក​ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤នេះ បាន​មកដល់ប្រទេសកម្ពុជា ខណៈដំណើរទស្សនកិច្ចជាផ្លូវការ និង​ជាប្រវត្តិសាស្រ្តរបស់រដ្ឋមន្រ្តីការពារជាតិប្រទេសមហាអំណាចមួយនេះ ក្នុង​គោល​បំណង​ពង្រឹង​កិច្ច​សហប្រតិបត្តិ ការទ្វេភាគីជាមួយកម្ពុជាឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេស​ជំរុញ​កិច្ច​សហប្រតិបត្តិការការពារជាតិឱ្យកាន់តែស៊ីជម្រៅ សម្រាប់ការថែរក្សានូវ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយ ចីរភាពរបស់ប្រទេសទាំងពីរ ក៏ដូចជាសម្រាប់​តំបន់​ទាំងមូល​។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជាដែលទូរទស្សន៍BTV ទទួល​បាន​​បាន​បញ្ជាក់ថា ក្នុងក្របខ័ណ្ឌទស្សនកិច្ចនេះ លោក ឡយ អូស្ទីន នឹងជួបសម្តែងការគួរសម និង​ពិភាក្សាការងារដាច់ដោយឡែក ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់មួយចំនួន នៃព្រះរាជាណាចក្រកម្ពុជា ដែលក្នុងនោះ រួមមាន៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា និងឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិ ដើម្បីបន្តពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ កម្ពុជា- អាមេរិក ដែល​មានជាង៧០ឆ្នាំមកហើយ ជាពិសេសតាមរយៈ ការជំរុញការអនុវត្ត កិច្ចសហ​ប្រតិបត្តិការ​របស់​រដ្ឋាភិបាល​ទាំងពីរ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា បាន​បញ្ជាក់​បន្ថែម​ទៀត​ថា «​ដំណើរ​ទស្សនកិច្ចផ្លូវការ ឯកឧត្តម ឡយ អូស្ទីន រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក នឹង​បញ្ជាក់​ជាថ្មី នូវចំណងមិត្តភាពដ៏យូរអង្វែង និងគូសបញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ក្រសួង​ការពារ​ជាតិ អាមេរិក និងកងយោធរាលខេមរភូមិន្ទក្នុងការសហការជាដៃគូរដ៏សំខាន់ ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ ការពារជាតិឱ្យកាន់តែស៊ីជម្រៅ សម្រាប់ការថែរក្សានូវ សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍប្រកបដោយ ចីរភាពរបស់ប្រទេសទាំងពីរ ក៏ដូចជាសម្រាប់តំបន់ទាំងមូល»៕




No comments