ទីតាំងបើកលេងល្បែងជល់មាន់តាមអនឡាញ១កន្លែងក្នុងភូមិវៀតណាតសូមលោក សេង ពន្លក អធិការស្រុកពាមរក៍ចុះពិនិត្យធ្វើការបង្ក្រាបផង!!!
ទីតាំងបើកលេងល្បែងជល់មាន់តាមអនឡាញ១កន្លែងក្នុងភូមិវៀតណាតសូមលោក សេង ពន្លក អធិការស្រុកពាមរក៍ចុះពិនិត្យធ្វើការបង្ក្រាបផង!!!
ខេត្តព្រៃវែង៖ផ្សាយចេញថ្ងៃទី០៥.០៧.២០២៤ ល្បែងជល់មាន់តាមអនឡាញរឺតាមប្រពន្ធឡែបថប់កំពង់មានវត្តមានភូមិមួយកន្លែងចំណុចដើមពោធិ៍ភូមិវៀតចុះទៅក្រោមក្នុងទឹកដីស្រុកពាមរក៍ស្ថិតក្នុង ភូមិបាទី ឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែងដោយកំពុងបើកដំណើរការយ៉ាងសកម្ម។
បើយើងក្រលែកមើលទីតាំងខាងលើដូចជាបើកដំណើរជារាល់ថ្ងៃដោយមានភ្ញៀវចូលលេងភ្នាល់លុយគ្នាហាក់បីជាមានភាពកក់ក្តៅពីម្ចាស់ទីតាំង ដោយលេងមិនខ្លាចញញើតសមត្ថកិច្ចក្នុងមូលដ្ឋានបន្តិចសោះរឺក៏មានការបើកភ្លើងខៀវជាប្រពន្ធ័ទៅហើយ។
ពលរដ្ឋក្នុងមូលដ្ឋានសង្ឃឹមថាលោក សេង ពន្លក អធិការស្រុកពាមរក៍និងពង្រឹងសមត្ថភាពរបស់ខ្លួនយកចិត្តទុកដាក់ក្នុងការចាត់មន្ត្រីជំនាញប៉ុស្តិ៍ឃុំពាមរក៍ចុះស្រាវជ្រាវដល់ទីតាំងក្នុងដែនរបស់ខ្លួនដើម្បីធ្វើការទប់ស្កាត់និងបង្ក្រាបទាន់ពេលវេលាក៏ដូចចូលរួមទប់ស្កាត់អំពើចោលកម្មផ្សេងៗនៅក្នុងស្រុករបស់ខ្លួនដូចជាចោរលួច.ចោរឆក់ កាច់ម៉ូតូជាពិសេសអំពើហិង្សាក្នុងគ្រួសារជាដើម ដូចពាក្យចាស់ពោលថា ឈ្នះល្បែងទិញរបស់ ពេលលេងល្បែងចាញ់អស់ លក់របស់លេងល្បែង ដល់ពេលអស់របស់លក់ គ្មានអីលក់លេងល្បែង មានតែបែកគំនិតចេញធ្វើសកម្មភាពដើម្បីយកលុយមកលេងផ្សងសំណាងបន្តទៀត។
ទោះបីយ៉ាងណាប្រជាពលរដ្ឋនៅតែសង្ឃឹមយ៉ាងមុតមាំចំពោះលោកអធិការស្រុកពាមរក៍នឹងយកចិត្តទុកដាក់ខ្ពស់ក្នុងការចុះបង្ក្រាបបទល្មើសល្បែងស៊ីសងនៅក្នុងមូលដ្ឋានរបស់ខ្លួនដែលខុសច្បាប់រឺគ្មានច្បាប់អនុញ្ញាត បានចាក់ជាមិនខានដើម្បីចូលរួមចំណែកបញ្ជៀសអំពើចោរកម្មផ្សេងៗនៅក្នុងមូលដ្ឋានរបស់ខ្លួន។
ទោះបីយ៉ាងណាប្រជាពលរដ្ឋនៅទទួលស្នើសុំលោក ឈឿន ប៊ុនឆន ស្នងការនៃស្នងការដ្ឋានខេត្តព្រៃវែងមេត្តាចាត់កម្លាំងជំនាញការិយាល័យចុះពិនិត្យដល់ទីតាំងបើកល្បែងស៊ីសងតាមប្រព័ន្ធអនឡាញធ្វើការបង្ក្រាបផងដើម្បីចូលរួមចំណែកបញ្ជាអំពើចោរកម្មផ្សេងៗនៅក្នុងបុប្ផារបស់ខ្លួនបានទាន់ពេលវេលា!!!
ជុំវិញល្បែងស៊ីសងខាងលើអង្គភាពយើងនិងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នសមត្ថកិច្ចក្នុងមូលដ្ឋានពាក់ព័ន្ធជាពិសេសម្ចាស់ទីតាំងដែលថាមានច្បាប់អនុញ្ញាតត្រឹមត្រូវតាមរយៈលេខទូរសព្ទ៖093994036
No comments