ផ្សាយពាណិជ្ជកម្ម
<< សូមស្វាគមន៍ គេហទំព័រ ហ្វូណន ប៉ុស្តិ៍ញូស៍​ ធីវីអនឡាញ / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / អាស័យដ្ឋាន ផ្ទះលេខ ៣ការ ភូមិទួលគោកសង្កាត់ទួលសង្កែ១ខណ្ឌឫស្សីកែវ Tele: 093994036 / >>

Breaking News

រដ្ឋមន្រ្តីក្រសួងបរិស្ថានចាត់ ទុកគោលនយោបាយស្រោច ស្រពវ៉ាក់សាំងជាការសម្រេចដ៏ត្រឹមត្រូវបំផុត របស់សម្តេចតេជោហ៊ុនសែន

ដោយ :http://www.funan-postnewstvonline.com/

 

ភ្នំពេញ ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបិរស្ថាន និងជាប្រធានក្រុមការងាររាជ រដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានចាត់ទុក សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជា បានសម្រេចចិត្តដ៏ត្រឹមត្រូវបំផុតចំពោះគោល នយោបាយស្រោចស្រពវ៉ាក់ សាំង ដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ។ ថ្លែងក្នុងពិធីកាត់ឫសសីមាព្រះវិហារថ្មី និងសម្ពោធសមិទ្ធ ផលនានា នៅវត្តសាមគ្គីគិរីស្ទឹងឆាយ នៅស្រុកកំពង់ សីលា ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០២២នេះ ឯកឧត្តម សាយ សំអាល់បាននាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមជាមួយនឹងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលលោកតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋជានិច្ច។ ជាពិសេសក្នុងបរិបទនៃការរាតត្បាតនៃជំងឺកូវីដ- ១៩នេះ សម្តេចតេជោ បាន សម្រេចចិត្តដ៏ត្រឹមត្រូវបំផុតចំពោះគោលនយោបាយស្រោចស្រពវ៉ាក់សាំងដល់ប្រជាពលរដ្ឋនូវទូទាំងប្រទេសប្រកបដោយប្រសិទ្ធភាព។ ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បន្តថា ដោយ សារតែគោលនយោបាយនេះទទួលបានជោគជ័យ ទើបយើងបានឃើញមានអ្នកមកចូលរួមនឹងជោគជ័យរបស់យើង ដោយបានផ្តល់វ៉ាក់ សាំងជាបន្តបន្ទាប់មកឱ្យយើង ព្រោះយើងបានធ្វើការសម្រេច ចិត្តមួយដ៏ត្រឹមត្រូវ។ប្រសិនបើសម្តេចតេជោ មិន បានធ្វើការសម្រេចចិត្តជាយុទ្ធសាស្ត្រ ប្រកបដោយការទទួលខុសត្រូវតាមរយៈការវាយតម្លៃលើស្ថានការណ៍ និងពិចារណាវិនិច្ឆ័យក្នុងការអារកាត់បានរហ័សទាន់ពេលវេលាទេនោះ គឺវិនាសកម្មនឹងមានសភាពធំធេង និងច្រើន លើសលប់ពីអ្វីដែលបានកើត ឡើង។ ឥឡូវនេះ យើងបានឈានទៅដល់ការចាក់វ៉ាក់ សាំងដូសជំរុញ ដើម្បីឱ្យគ្រប់ និងជួយបង្កើននូវភាពស៊ាំ បន្ថយការឈឺធ្ងន់ និងបន្ថយការឆ្លងរីករាលដាលនៅក្នុងសហគមន៍របស់យើង។ ចំណុចពិសេសរបស់រាជរដ្ឋាភិ បាលយើង គឺប្រកាន់យកគោលនយោបាយចាក់វ៉ាក់ សាំង និងព្យាបាលអ្នកជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃផងដែរ។ ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ក៏សូមអំពាវ នាវបន្ថែមដល់បងប្អូនប្រជា ពលរដ្ឋទាំងអស់ ឱ្យទៅចាក់វ៉ាក់សាំង ក៏ដូចជាដូសជំរុញលើកទី៣ និងទី៤ ឱ្យបានគ្រប់ៗគ្នា។ ឯកឧត្តមបានក្រើនរម្លឹកថា ទោះបីជាយើងមានវ៉ាក់សាំងក៏ដោយ ក៏យើងត្រូវអនុវត្តវិធានរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិ បាលនូវវិធាន «៣ការពារ និង៣កុំ» ឱ្យបានខ្ជាប់ខ្ជួន ទើបអាចការពារយើងបានទាំងអស់គ្នា ជាពិសេសនៅអំឡុងពេលដែលមេរោគបំប្លែងថ្មី អូមីក្រុង ដែលកំពុងរាតត្បាតនាពេលបច្ចុប្បន្ននេះ ។ ឯកឧត្តម សាយ សំអាល់ បានសង្កត់ធ្ងន់ថា យើងមិនចង់ឃើញការបាត់បង់ជីវិតទេ ព្រោះប្រទេសយើងធ្លាប់ងើបពីសង្គ្រាម ហេតុនេះរាល់ជីវិតយើងជាកូនខ្មែរ យើងត្រូវតែថែរក្សា៕

No comments