ផ្សាយពាណិជ្ជកម្ម
<< សូមស្វាគមន៍ គេហទំព័រ ហ្វូណាន់ ប៉ុស្តិ៍ញូស៍​ ធីវីអនឡាញ / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / អាស័យដ្ឋាន ផ្ទះលេខ ៣ការ ភូមិទួលគោកសង្កាត់ទួលសង្កែ១ខណ្ឌឫស្សីកែវ Tele: 093994036 / >>

Breaking News

អាជ្ញាធរខេត្តស្ទឹងត្រែងនិងមន្ទីរទេសចរណ៍ ជំរុញវិស័យឯកជន ពង្រឹងសមត្ថភាព ជូនមន្ត្រីបុគ្គលិក

ដោយ :http://www.funan-postnewstvonline.com/
 អាជ្ញាធរខេត្តស្ទឹងត្រែងនិងមន្ទីរទេសចរណ៍ជំរុញវិស័យឯកជន ដែលប្រកបអាជីវកម្មពាន់ព័ន្ធទៅនឹងវិស័យទេសចរណ៍ ត្រូវរួមគ្នា ពង្រឹងសមត្ថភាព ជូនមន្ត្រីបុគ្គលិក តាមរយៈការបណ្តុះ បណ្តាល ឱ្យបុគ្គលម្នាក់មានជំនាញមួយច្បាស់លាស់ ។ ថ្លែងក្នុងសិក្ខាសាលាពិគ្រោះយោបល់ជាមួយវិស័យឯកជន សម្រាប់ការិយាល័យជួរមុខ នៅសាលាខេត្តស្ទឹងត្រែងថ្ងៃ ទី២៣ខែកុម្ភៈឆ្នាំ ២០២២ លោកញែមសារី អភិបាលរង ខេត្ត មានប្រសាសន៍ថា៖ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាននិងទីកន្លែងប្រកបអាជីវកម្មពាក់ព័ន្ធនិងវិស័យទេសចរណ៍នានា ត្រូវផ្តល់ឱកាសឱ្យមន្ត្រីបុគ្គលិករបស់ខ្លួនបានហាត់ រៀនឱ្យមានចំណេះដឹងមួយពិតប្រាកដ ដើម្បីបម្រើសេវាកម្មរបស់ខ្លួនឱ្យមានប្រសិទ្ធ ភាព។ លោកបន្តថា នេះជាកាតព្វ កិច្ចត្រូវតែបំពេញ ព្រោះយុវជនម្នាក់ត្រូវមានជំនាញមួយ ដូច្នេះគ្រប់ម្ចាស់អាជីវកម្មត្រូវសហការជាមួយមន្ទីរទេស ចរណ៍និងអង្គការដៃគូកំណត់កត្តាទទួលខុសត្រូវដើម្បីរួមគ្នាបម្រើសេវាកម្មទេសចរណ៍ឱ្យកាន់តែប្រសើរឡើងនិងមានភាពទាក់ទាញភ្ញៀវទេសចរឱ្យមកលេងខេត្តស្ទឹងត្រែងបានកាន់តែច្រើននៅឆ្នាំ២០២២ នេះ។ លោកអ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តបានលើកឡើងថា៖ ផែនការនេះមន្ទីរដាក់មន្ត្រីជំនាញចុះ ទៅអប់រំផ្សព្វផ្សាយ តាមសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋានរួចមកហើយ ដើម្បីឱ្យម្ចាស់អាជីវកម្មចូលរួមជួយយុវជនយុវនារីឱ្យមានការងារធ្វើប្រកបដោយវិជ្ជាជីវ:ត្រឹមត្រូវ។ លោកបន្តថា នេះជាកាតព្វ កិច្ចត្រូវតែបំពេញ ព្រោះយុវជនម្នាក់ត្រូវមានជំនាញមួយ ដូច្នេះគ្រប់ម្ចាស់អាជីវកម្មត្រូវសហការជាមួយមន្ទីរទេស ចរណ៍និងអង្គការដៃគូកំណត់កត្តាទទួលខុសត្រូវដើម្បីរួមគ្នាបម្រើសេវាកម្មទេសចរណ៍ឱ្យកាន់តែប្រសើរឡើងនិងមានភាពទាក់ទាញភ្ញៀវទេសចរឱ្យមកលេងខេត្តស្ទឹងត្រែងបានកាន់តែច្រើននៅឆ្នាំ២០២២ នេះ។ លោកអ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តបានលើកឡើងថា៖ ផែនការនេះមន្ទីរដាក់មន្ត្រីជំនាញចុះ ទៅអប់រំផ្សព្វផ្សាយ តាមសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋានរួចមកហើយ ដើម្បីឱ្យម្ចាស់អាជីវកម្មចូលរួមជួយយុវជនយុវនារីឱ្យមានការងារធ្វើប្រកបដោយវិជ្ជាជីវ:ត្រឹមត្រូវ។ លោកបន្តថា ប៉ុន្មានឆ្នាំចុង ក្រោយនេះ មន្ទីរបានសហការជាមួយអង្គការស្វីសខន់ថាក់និងអង្គការដៃគូផ្សេងៗទៀត បើកវគ្គបណ្តុះបណ្តាលជំនាញផ្នែកបដិសណ្ឋារកិច្ច និងកិច្ច ការធ្វើហាត់ការគ្រប់បែបយ៉ាង ផ្ទាល់នៅទីតាំងមជ្ឈមណ្ឌលផ្តល់ព័ត៌មានទេសចរណ៍ សម្រាប់ឱ្យយុវជនយុវនារីបានមកសិក្សាបំប៉នមុខជំនាញបន្ថែមរយៈពេលខ្លី។ អ្នកស្រី ផន ធីតា អ្នកសម្រប សម្រួលផ្នែកបដិសណ្ឋារកិច្ចកម្មវិធីអភិវឌ្ឍជំនាញទេសចរ ណ៍របស់អង្គការស្វីសខន់ថាក់ប្រចាំខេត្តស្ទឹងត្រែងបានបញ្ជាក់ថា៖ឆ្លងតាមការបណ្តុះ បណ្តាលកន្លងមកពិនិត្យឃើញថា វិស័យឯកជនសព្វថ្ងៃក៏ប្រឹងប្រែងរៀបចំសេវាកម្មរបស់ខ្លួនដែរ ព្រោះចង់បានភ្ញៀវគាំទ្រច្រើននិងទទួលបានប្រាក់ចំណូលផង ហើយបុគ្គលិកមានការងារធ្វើ មិនចាំចាច់ទៅរកស៊ីឆ្ងាយពីស្រុកភូមិ។ លោកស្រីគាំទ្រចំពោះការយល់ដឹងនេះ ព្រោះស្ថាប័នជំនាញនិងអាជ្ញាធរខេត្តក្រុង បានប្រឹងប្រែងអភិវឌ្ឍន៍ទីក្រុងឱ្យបានស្អាត ដើម្បីទាក់ទាញភ្ញៀវទេសចរមកលេងឱ្យបានច្រើនដែរ។ សូមបញ្ជាក់ថា៖ខេត្តស្ទឹង ត្រែង មានសណ្ឋាគារចំនួន៧ ផ្ទះសំណាក់៣៩ ភោជនីយ ដ្ឋាននិងអាហារដ្ឋានចំនួន៤៥ កន្លែង -ហាងម៉ាស្សា៩កន្លែង- ហាងខារ៉ាអូខេ១២កន្លែង-ក្នុងនោះមានអ្នកបម្រើការងារសរុបជាង៥០០នាក់ក្នុងនោះស្ត្រីជាង៣០០នាក់និងកន្លែងរមណីយដ្ឋានធម្មជាតិសម្រាប់កម្សាន្ត ចំនួន៥កន្លែងដែលភ្ញៀវចាប់អារម្មណ៍មកលេង៕

 



No comments