ផ្សាយពាណិជ្ជកម្ម
<< សូមស្វាគមន៍ គេហទំព័រ ហ្វូណាន់ ប៉ុស្តិ៍ញូស៍​ ធីវីអនឡាញ / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / អាស័យដ្ឋាន ផ្ទះលេខ ៣ការ ភូមិទួលគោកសង្កាត់ទួលសង្កែ១ខណ្ឌឫស្សីកែវ Tele: 093994036 / >>

Breaking News

ឯកឧត្តម វង សូត ជំរុញឱ្យប្រធានមន្ទីរ សង្គមកិច្ចខេត្តកំពង់ឆ្នាំងថ្មីត្រូវបំពេញភារកិច្ចឱ្យល្អ

ដោយ :http://www.funan-postnewstvonline.com/

កំពង់ឆ្នាំង ៖ នៅសាលាខេត្តកំពង់ឆ្នាំង ថ្ងៃទី ៦ខែតុលា ឆ្នាំ២០២២បានរៀបចំពិធីប្រកាសតែងតាំង ចូលកាន់មុខតំណែង ប្រធានមន្ទីរ សង្គមកិច្ច អតីតយុទ្ធជន និង យុវនិតិសម្បទាខេត្តកំពង់ឆ្នាំង ដោយបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួង សង្គមកិច្ច អតីតយុទ្ធជន និង យុវនិតិសម្បទា លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អម សុភា អភិបាលរងខេត្ត ខេត្តកំពង់ឆ្នាំង លោក លោកស្រី ប្រធានអង្គភាពជុំវិញខេត្ត អភិបាលនៃគណៈអភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ទាំង៧១ចូលរួមផងដែរ ។

យោងតាមប្រកាស របស់ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទាត្រូវបានតែងតាំងលោក ឈាង ចន្ធី ជាប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិ សម្បទាខេត្តកំពង់ឆ្នាំង ជំនួសលោក ថោង ចំរើន ត្រូវបានទទួលភារកិច្ចថ្មី។

លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា កន្លងមកនេះក្រោមការដឹកនាំរបស់លោកថោង ចំរើន អតីតប្រធានមន្ទីរ វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅក្នុងខេត្តកំពង់ឆ្នាំង ត្រូវបានពង្រឹងពង្រីកជាបន្តបន្ទាប់ ដើម្បីផ្តល់ សេវាសង្គមកិច្ច ជូនដល់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសជនក្រីក្រ និងងាយរងគ្រោះ។ ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ១៩ មន្ទីរសង្គមកិច្ចបានបំពេញនូវបេសកកម្មបានល្អប្រសើរ ក្នុងការអនុវត្តនូវការណែនាំរនានារបស់រាជរដ្ឋាភិបាល ក្នុងការ ឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និង រងផលប៉ះពាល់ដោយជំងឺកូវីដ១៩ ។

មានប្រសាសន៍នៅក្នុងឱកាសនោះឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និង យុវនីតិសម្បទា បានណែនាំដល់ ប្រធានមន្ទីរដែលទើបតែងតាំងថ្មីនាពេល នេះ ត្រូវខិតខំរៀនសូត្រ ដកយកបទពិសោធន៍ និងយកគំរូលំនាំល្អៗរបស់ប្រធានមន្ទីរចាស់ ពិសេសគឺរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង រវាងមន្រ្តីរាជការទាំងអស់នៅក្នុងមន្ទីរ ក៏ដូចជាអង្គភាព និងមន្ទីរនានាជុំវិញខេត្ត ក្នុងគោលបំណងជំរុញការអនុវត្តគោលនយោបាយ ដែលពាក់ព័ន្ធលើវិស័យសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិ សម្បទា ប្រកបដោយភាពជោគជ័យតាមផែនការ និងទិសដៅដែលក្រសួងបានដាក់ចេញ។

ព្រមជាមួយគ្នានោះ ត្រូវបន្តកិច្ចសហការឲ្យបានជិតស្និទ្ធជាមួយថ្នាក់ដឹកនាំនិងជំនាញរបស់ក្រសួង ថ្នាក់ដឹកនាំខេត្ត មន្ទីរជំនាញពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ ដើម្បីស្វែងរកយុទ្ធសាស្រ្តអនុវត្តការងារប្រកប ដោយភាពល្អប្រសើរឡើងនិងប្រសិទ្ធភាពខ្ពស់ ។

ឯកឧត្តមបានផ្តាំផ្ញើដល់ក្រុម ប្រឹក្សាឃុំចៅសង្កាត់ ទាំងអស់ ត្រូវសហការជាមួយមន្ទីរ សង្គមកិច្ចកាន់តែជិតស្និទ្ធជាងមុន លើកិច្ចការជំនួយសាច់ ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិ បាល ជួយដល់បងប្អូនប្រជា ពលរដ្ឋ ដែលងាយរងគ្រោះនៅក្នុងមូលដ្ឋាន ជាពិសេសកុមារកំព្រា និងចាស់ជរា គ្រួសារក្រីក្រ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ៕  មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង:សម្រួលដោយ៖ដារ៉ា


No comments